បាយ៉ង់ថែមស៍
Booking.com

អ្នកកាសែតត្រូវគេហាមមិនឱ្យចូលយកពត៌មានក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខែត្រព្រះសីហនុ

ខែត្រព្រះសីហនុ៖ មន្រ្តីកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខែត្រព្រះសីហនុ ដែលយាមនៅច្រកចូលចេញរបស់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ និយាយថា គេមិនអនុញ្ញាតឱ្យអ្នកសារពត៌មានចូលយកពត៌មានចូលយកពត៌មានក្នុងបន្ទាយទាហាន ឬ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថទេ កាលពីថ្ងៃទី០៧ ឧសភា ២០១៨ ខណៈប្រជាសហគមន៍០៦នាក់ត្រូវបានគេឃុំខ្លួននៅទីបញ្ជាការដ្ឋាននោះ តាំងពីថ្ងៃអាទិត្យទី០៦ ឧសភា ២០១៨ ។


 នៅពេលអ្នកសារពត៌មានសួរគាត់ថា តើមានលិខិតជាផ្លូវការដែលហាមមិនឱ្យអ្នកសារពត៌មានចូលទេ ព្រោះមិនមានស្លាកសញ្ញាអ្វីហាមឡើយ ? មន្រ្តីកងរាជអាវុធហត្ថដែលជាអ្នកយាមច្រកចេញចូល ឆ្លើយថា គេមិនដែលអនុញ្ញាតឱ្យអ្នកសារពត៌មានចូលទេ លើកលែងតែមានការអញ្ជើញពីកងរាជអាវុធហត្ថ ទើបឱ្យចូលបាន ។

 តាមការកត់សម្គាល់កាលពីគ្រាដើម អ្នកសារពត៌មាន មិនដែលត្រូវបានគេហាមចេញចូលយកពត៌មានក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខែត្រព្រះសីហនុឡើយ ស្រាប់តែបន្ទាប់ពីមានការចាប់ខ្លួនប្រជាសហគមន៍ចំនួន០៦នាក់ តាមបណ្ដឹងរបស់ឧកញ៉ា តាន់ តាត់ កាលពីថ្ងៃអាទិត្យទី០៦ ឧសភា ២០១៨ ទាក់ទងនឹងទំនាស់ដីធ្លីថ្មីៗនេះ ក៏ចេញជាមានការហាមឃាត់ដូច្នេះ ។
 ទាក់ទងនឹងការហាមឃាត់មិនឱ្យអ្នកសារពត៌មានចេញចូលយកពត៌មានក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខែត្រខាងលើ បាយ៉ង់ថែមស៍ www.bayongtimes.com មិនអាចសុំការបំភ្លឺពីលោក ហេង ប៊ុនទី មេបញ្ជាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខែត្រ បានឡើយ តាមប្រព័ន្ធតេឡេក្រាម (Telegram) កាលពីថ្ងៃទី០៧ ឧសភា ២០១៨ ៕


សូមជួយចែករំលែក


Booking.com
Booking.com
Booking.com
Footer Menu