នារីស្រស់ស្អាតម្នាក់បានស្លាប់បន្ទាប់ពីបើករថយន្តម៉ាស្ដាបុករបាំងថ្មចែកផ្លូវផ្ងារជើងឡើងលើ

0
501

ដោយៈ គោកធ្លក
ភ្នំពេញៈនារីដ៏ស្រស់ស្អាតម្នាក់បានស្លាប់បន្ទាប់ពីបើករថយន្តម៉ាស្ដាសេរីថ្មីបោះពួយយ៉ាងលឿនជ្រុលទៅបុករបាំងថ្មពុះទ្រូងចែកផ្លូវពេញទំហឹងធ្វើឲ្យក្រឡាប់ផ្ងារជើងឡើងលើកាលពីវេលាម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ តាមបណ្ដោយផ្លូវ ២១៧ ត្រង់ចំណុច គល់ស្ពានស្ទឹងមានជ័យ ស្ថិតក្នុង សង្កាត់ស្ទឹង មានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ហុង វ៉ានដូ អាយុ២៥ឆ្នាំមុខរបររៀន ផ្នែកសម្អាងការនៅម្តុំ ផ្សារថ្មី រស់នៅក្នុង បុរីពិភពថ្មីចម្ការដូង ផ្ទះលេខ២៦៣ ផ្លូវលេខ១៣ បើករថយន្តម៉ាកម៉ាស្តាពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AQ.៦៦២៦ បើកបរម្នាក់ឯង។

តាមសម្តីប្អូនស្រីម្នាក់ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានឃើញនារីដ៏ស្រស់ស្អាតនេះ បើករថយន្តម៉ាស្ដាតាមបណ្តោយផ្លូវ២១៧ក្នុងទិសដៅ
ពីត្បូងទៅជើងក្នុងល្បឿនលឿនខណៈមកដល់កន្លែងកើតហេតុបានរ៉េចង្កូតមកឆ្វេងដៃទៅបុកក្បាលថ្មពុះទ្រូងចែកផ្លូវពេញទំហឹង។ រថយន្តនេះបានក្រឡាប់ផ្ងារជើងឡើងលើ បណ្ដាលឲ្យម្ចាស់រង របួសធ្ងន់ត្រូវបាន រថយន្តគ្លីនិកឯកជនសួគ៌ា ដឹកទៅសង្គ្រោះ។ ដោយសារស្ថានភាពរបួសនាងធ្ងន់ធ្ងរពេកក៍បានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៍បានទាក់ទងទៅខាង ប៉ូលិសចរាចរក្រុងភ្នំពេញមកស្ទូចរថយន្តយកទៅរក្សារទុកដើម្បីរង់ចាំដោះស្រោយនៅពេលក្រោយ។ រីឯសពនារីរងគ្រោះក្រោយពី សមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ក៍ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា ករណីធ្វើដំណើរគ្រោះនៅពេលរំលងអធ្រាត្រយ៉ាង  ដូច្នេះភាគច្រើនពួកគេស្រវឹងស្រាហើយបើករថយន្តនិងម៉ូតូលឿនៗណាស់ ព្រោះបាត់បង់ការចងចាំ និងគ្មានម្ចាស់ការក្នុងខ្លួនឡើយ៕