បុរសពាក់ស្បែកជើងចូលព្រះវិហារដែលមនុស្សនាំគ្នារិះគន់យ៉ាងខ្លាំងក្នុងបណ្ដាញសង្គមធ្វើលិខិតសូមទោសជាសាធារណៈ

0
131

ដោយៈ អធិបតី
ភ្នំពេញៈ បុរសដែលបានពាក់ស្បែកជើងឡើងដើរក្នុង ព្រះវិហារវត្តទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខែត្រកំពង់ចាម ធ្វើឱ្យអ្នកលេងបណ្ដេញសង្គម ហ្វេសប៊ុក តិចតុ និងតេឡេកា្រម នាំគ្នារិះគន់យ៉ាងខ្លាំង និងចែកចាយតៗគ្នាជាច្រើនសន្ធឹកសន្ធាប់បានធ្វើលិខិតសូមទោសជាសាធារណៈចំពោះ ព្រះសង្ឃ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ដែលមានស្នាមផ្ដិតមេដាយពណ៌ក្រហមចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី ជា ធារឹទ្ធ មានតួនាទី ស្នងការរងទទួលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាល ខែត្រកំពង់ចាម បានលើកដៃសូមខមាទោសជាសាធារណៈពីទោសកំហុសឆ្គង រឿងពាក់ស្បែកជើងដើរក្នុង ព្រះវិហារវត្តទួលរកា នាពេលថ្មីៗនេះ។

លោក ជា ធារឹទ្ធ បានរៀបរាប់ពីមូលហេតុដែលធ្វើឱ្យមហាជនរិះគន់រឿងពាក់ស្បែកជើងដើរក្នុង វិហារវត្តទួលរកា ថា « នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ខ្ញុំបាទបានចូលរួមជាមួយ ក្រុមការងារចម្រុះ ដឹកនាំដោយ ឯកឧត្តម ស្រី សុភ័ត្ត្រ អភិបាលរង ខែត្រកំពង់ចាម ដើម្បីចុះត្រួតពិនិត្យទីតាំងរៀបចំ និងត្រៀមលក្ខណៈការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សម្រាប់ពិធីបុណ្យឆ្លងសមិទ្ធផលនានារបស់ វត្តទួលរកា
ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខែត្រកំពង់ចាម ហើយខណៈនោះ ខ្ញុំ និងថ្នាក់ដឹកនាំបានត្រួតពិនិត្យជុំវិញបរិវេណវត្ត បន្ទាប់មកក៍បន្តឡើងទៅត្រួតពិនិត្យក្នុង ព្រះវិហារ តែដោយស្ថានភាពប្រញាប់ប្រញាល់ គួបផ្សំ និងការធ្វេសប្រហែសរបស់ខ្ញុំបាទ ធ្វើឱ្យខ្ញុំភ្លេចខ្លួនមិនបានដោះស្បែកជើងមុននឹងចូលទៅក្នុង ព្រះវិហារ ដែលធ្វើឱ្យមានការប៉ះពាល់ដល់ តម្លៃសីលធម៌ ទំនៀមទម្លាប់ ប្រពៃណី ព្រះពុទ្ធសាសនា ជាទីគោរពសក្ការៈ »។

គួរបញ្ជាក់ថា បន្ទាប់ពីចប់រឿងផ្កាយមួយ សូមទោសកំហុសជាសាធារណៈមក ក៍ធ្លាយរឿង ផ្កាយពីរគឺលោក ប៊ន សំអាត ពាក់ស្បែកជើងចូលក្នុងសាលាឆាន់អីចឹងដែរ។ លោក ប៊ន សំអាត អតីតអធិការ ខណ្ឌពោធិ៍ សែនជ័យ ដែលសំបូរណ៍រឿងអាស្រូវស្នេហាត្រូវគេថតរូបគាត់ពាក់ស្បែកជើងវត្ត ស្ថិតក្នុងសំលៀកបំពាក់អាវ យឺតប្រកង់សក្រហម ខោខូប៊យ និងពាក់ស្បែកជើងពណ៌ប្រផេះ៕