មនុស្សពិការភ្នែកកាន់ចង្គៀងដើរនៅពេលយប់

0
69

ភ្នំពេញៈ នៅក្នុងគម្ពីរ Talmud មានរឿងនិទានមួយបានដំណាលថា មានបុរសម្នាក់ចេញពីផ្ទះនៅពេលយប់ ខណៈដែលកំពុងតែដើរក្នុងភាពងងឹកនោះ គេក៍បានឃើញអ្នកកាន់ចង្កៀងម្នាក់ដើរឆ្លងកាត់មក។ ពេលដើរចូលទៅជិតទើបគេដឹងថា មនុស្សម្នាក់នោះជាមនុស្សពិការភ្នែក (ខ្វាក់) ទើបគេសួរឡើងថា « ទោះបីជាមានចង្កៀងក៍លោកនៅតែមើលមិនឃើញដដែល ហេតុអ្វីចាំបាច់កាន់វានាំឱ្យតែពិបាកនោះ ? »។

មនុស្សខ្វាក់ភ្នែកឆ្លើយថា « ខ្ញុំកាន់ចង្កៀង គឺចង់ឱ្យលោកឃើញខ្ញុំ ! »។ ទោះបីជាការដើរលើផ្លូវនៅពេលយប់ និងពេលថ្ងៃមិនមានអ្វីខុសប្លែកគ្នាសម្រាប់មនុស្សខ្វាក់ភ្នែកក៍ដោយ តែសម្រាប់មនុស្សទូទៅ ពិតជាខុសប្លែកពីគ្នាខ្លាំងណាស់ ពួកគេអាចបុកអ្នកដទៃឱ្យដួលដោយងាយ ព្រោះការមើលមិនឃើញ ហេតុនេះហើយទើបមនុស្សខ្វាក់ភ្នែកត្រូវកាន់ចង្កៀងដើម្បីឱ្យអ្នកដទៃមើលឃើញខ្លួនឯងបានច្បាស់កុំឱ្យគេដើរបុកស្លាប់។

ជាញឹកញាប់ដែលការស្នើផលប្រយោជន៍ ឱ្យគូភាគីម្ខាងទៀតទទួលបានផលច្រើនជាងការលួងលោមសុំឱ្យអ្នកដទៃជួយយើង។ជនជាតិជីហ្វ តែងតែយកគោលការណ៍របស់មនុស្សខ្វាក់ភ្នែកកាន់ចង្កៀងនេះមកប្រើក្នុងការធ្វើជំនួញ។ ព្រោះការឱ្យផលប្រយោជន៍ដល់អ្នកដទៃ ក៍ស្មើនឹងបង្កើតផលប្រយោជន៍ឱ្យដល់ខ្លួនឯងដែរ៕