ឃាត់ខ្លួនចិនតៃវ៉ាន់ម្នាក់រកឃើញម្សៅពណ៌ស៣៥កញ្ចប់ដែលរុំជាប់នឹងដងខ្លួន

0
62

ភ្នំពេញ: នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីនៃនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អាកាសយានដ្ឋានអន្តរជាតិ បានឃាត់ខ្លួនអ្នកដំណើរជនជាតិចិនតៃវ៉ាន់ម្នាក់ ធ្វើដំណើរតាមជើងយន្តហោះ K 6-818 ក្នុងគោលដៅឆ្ពោះទៅប្រទេសជប៉ុន។ ការត្រួតពិនិត្យលើដងខ្លួនជនសង្ស័យនោះគេបានរកឃើញម្សៅពណ៌សចំនួន៣៥កញ្ចប់ដែលរុំព័ទ្ធជុំវិញជាប់នឹងដងខ្លួន កាលពីយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។

តាមលទ្ធផលតេស្តបឋម នៃករណីខាងលើ ពីមន្ត្រីជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ថា ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ Methamphetamine ដែលមានទម្ងន់ ៤ ៩៦៥,៣០ក្រាម។

ជនសង្ស័យវត្ថុតាង និងសម្ភារត្រូវបានប្រគល់ជូន មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីគ្រប់គ្រងថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់៕