មន្ត្រីបរិស្ថានខែត្ររតនគិរីបើកបររថយន្តបុកគោយន្ដកែច្នៃរួចនាំគ្នាគេចខ្លួនបាត់អស់

0
75

ដោយៈ សុវណ្ណ
រតនគិរី: មន្ត្រីបរិស្ថាន ខែត្ររតនគិរី បើកបរ រថយន្តឡង់គ្រីស័រ ពាក់ស្លាក់លេខរដ្ឋ ជ្រុលទៅបុក គោយន្តកែច្នៃ បណ្ដាលឲ្យខូចខាតយ៉ាងដំណំរួចហើយហៅបក្ខពួកមករំដោះគ្នាទៅបាត់។ ហេតុការណ៍នេះកើតឡើងកាល ពីយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅមុខឃ្លាំងគ្រាប់ស្វាយចន្ទី ភូមិអូររមៀត សង្កាត់ឡាបានស្លៀក ក្រុងបាន លុង។

អ្នកបើករថយន្ដបង្កឈ្មោះ ថង សុខុន អនុប្រធានស្នាក់ការបរិស្ថាន ប្រចាំការក្នុងស្រុកចំនួនបីគឺ ស្រុកវ៉ឺន សៃ ស្រុកតាវែង និង ស្រុកអណ្តូងមាស ខែត្ររតនគិរី។

រថយន្ដឡង់គ្រីស័រពណ៌ស្លែពាក់ស្លាកលេខ រដ្ឋ១៩-2.2268 បើកបរពីកើតទៅលិចបញ្ច្រាស់ទិសគ្នាក្នុងល្បឿន លឿនដែលទំនងជាស្រវឹងស្រា ខណ:នោះ រថយន្តឡង់គ្រីស័រ បានជ្រុលចង្កូតទៅបុក គោយន្ដកែច្នៃ ពេញទំហឹងចំកង់ខាងក្រោយផ្នែកខាងឆ្វេងបណ្ដាលឲ្យដាច់កង់មួយគ្រាប់។ ចំណែក រថយន្ដឡង់គ្រីស័រ ក៍បានខូចផ្នែកខាងឆ្វេងជាច្រើនដែរ។

លោក មូ សំវាំង ប្រធានស្នាក់ការស្រុកទាំងបីខាងលើបានចេញមកអះអាងថា គាត់ជាម្ចាស់រថយន្ដបង្ក ហេតុ។ ខណៈនោះគេឃើញមានអ្នកបើកម៉ូតូចូលទៅគ្រាលោក ថង សុខុន ចេញពីរថយន្ដរួចនាំគ្នាបើកបរគេចខ្លួនបាត់អស់៕