ល្បីថាលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក ខែត្របន្ទាយមានជ័យ កំពុងស្លន់ស្លោរត់ការទប់តំណែងបន្ទាប់ពីធ្លាយរឿងញៀនល្បែងនៅកាស៊ីណូ

0
128

ដោយៈ អធិតបី
ភ្នំពេញៈ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក ខែត្របន្ទាយមានជ័យ កំពុងសប្បាយវក់វីនឹងល្បែង « កាស៊ីណូណាហ្គាវើល »ដោយក្នុងមួយខែៗចាញ់អស់រាប់ម៉ឺនដុល្លារអាម៉េរិក ខណៈប្រភពលុយត្រូវបានគេសង្ស័យថា មកពីអំពើពុករលួយកិបកេងថវិកាជាតិលើគម្រោងសាងសង់នានានៅក្នុង ខែត្របន្ទាយមាន ជ័យ។

លោក យឹម ប៊ុនរ៉ុម កំពុងតែល្បីល្បាញនឹងអំពើអបាមុខនាំឆ្ពោះទៅរក «សេចក្ដីវិនាស» នោះគឺល្បែងស៊ីសងនៅក្នុង «កាស៊ីណូណាហ្គាវើល» ខណៈស្ទើរតែរៀងរាល់សប្តាហ៍នៅ ថ្ងៃព្រហស្បតិ៍ សុក្រ សៅរ៍ គាត់តែងតែប្រើពេលមកអង្គុយបែរមុខទៅរកទូរហ្គេមដៃដ៏រវល់របស់គាត់នោះត្រូវបានគេថតរូបកំពុងប្រតិបត្តិការ «ចុចហ្គេម» យ៉ាងមមាញឹកកាលពីពេលថ្មីៗនា ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ លោកមានលុយលេងល្បែងដោយសារ សម្បូរណ៍គម្រោងលទ្ធកម្មដេញថ្លៃចរចាចងមុង គឺក្នុងមួយឆ្នាំៗសល់លុយច្រើនដុល្លារ។

 

បើតាមអ្នកស្គាល់លោក យឹម ប៊ុនរ៉ុម លើកឡើងថា គាត់គឺជាមនុស្សចូលចិត្តលេងល្បែងកាស៊ីណូនេះណាស់ ពីព្រោះធ្វើជា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខែត្របន្ទាយមានជ័យ សម្បូរណ៍គម្រោង និងសម្បូរ ណ៍លុយ…។

បើតាមគាថា ព្រះសម្មាសម្ពុទ្ធ នៃបរាភវសូត្រ វិនាសទាំង១២កងគឺ អំពើអបាយមុខ ល្បែងស៊ីសង នាំមនុស្សទៅរកផ្លូវក្ដីវិនាសទ្រព្យសម្បត្តិ និងបុណ្យស័ក្ដិ។ រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ គឺកំពុងកែទម្រង់ស៊ីជម្រៅ ដូច្នេះមន្ត្រីគ្រាប់ល្ពៅស្ងោដូច ប្រធានមន្ទីរធនធានទឹក ខែត្របន្ទាយមានជ័យ គឺគួរតែពិនិត្យភាពមិនប្រក្រតី។

នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក ខែត្របន្ទាយមានជ័យ អង្គភាពយើងពុំអាចសុំការបំភ្លឺបានទេ ជុំវិញករណីខាងលើនេះ។

គួរបញ្ជាក់ថា មន្ត្រីរាជការចំណុះឲ្យ មន្ទីរធនធានទឹក ខែត្របន្ទាយមានជ័យ កំពុងរង់ចាំមើលចំណាត់ការផ្លូវច្បាប់ពី ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម លើករណីបែកធ្លាយព័ត៌មានញៀនល្បែងកាស៊ីណូរបស់លោក យឹម ប៊ុនរ៉ុមនិងចង់ឃើញ មន្ត្រីអធិការកិច្ចក្រសួង ចុះទៅពិនិត្យស្រាវជ្រាវ ពីប្រភព លុយឲ្យបានច្បាស់លាស់ថា តើគាត់បានពីប្រភពលុយនៃអំពើពុករលួយ ឬយ៉ាងណា ? ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here