បាញ់សម្លាប់គូសង្សាររួចហើយបាញ់សម្លាប់ខ្លួនតាមក្រោយទំនងជាភ្លើងប្រចណ្ឌ

0
87

ភ្នំពេញៈ ទំនងជាភ្លើងប្រចណ្ឌធ្វើឱ្យបុរសមេធាវីម្នាក់យកកាំភ្លើងខ្លីបាញ់ប្រហារទៅលើគូសង្សារដែលស្លៀកខោ ពណ៌ខៅអាវក្រហមខណៈនាងចុះពីរថយន្តបណ្ដាលឱ្យដេកដួលក្នុងថ្លុកឈាមលើចិញ្ចើមផ្លូវរួចហើយឃាតករក៍បាញ់សម្លាប់ខ្លួនតាមក្រោយនៅក្បែរគ្នា។ អំពើឃាតកម្មដ៏សាហាវនេះ កើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅបណ្ដោយផ្លូវលេខ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសជាឃាតករនោះពាក់អាវពណ៌ពងក្រសារ ខោពណ៌ខ្មៅ និងពាក់ស្បែកជើងពណ៌ខ្មៅដែរ។ ពួកគាត់បានស្លាប់នៅនឹងចិញ្ចើមផ្លូវក្បែរ រថយន្តហ្វតទីតាញ៉ូមពណ៌ស។ នៅក្នុងរឿងនេះពុំទាន់មាននរណាម្នាក់អះអាងថា មូលហេតុអ្វីនោះទេ ដែលឈានទៅដល់ថ្នាក់បាញ់សម្លាប់គ្នាយ៉ាងដូច្នោះ។

បើយោងតាមវីដេអូកាំម៉ាសុវត្ថិភាព នារីរងគ្រោះបានដើរចេញពី រថយន្តពណ៌ស ខាងលើខណៈនោះបុរសជាសង្សារក៍ដើរចេញពីរថយន្តពណ៌ខ្មៅដែរដោយឈរទាល់មុខគ្នាប្រហែលមួយម៉ែត្រក៍បាញ់ទៅលើនាងឱ្យដួលផ្ងារក្រោយហើយគេក៍ដើរមកបាញ់ក្បាលនាងបន្ថែមទៀត។ បន្ទាប់ពីបាញ់គូសង្សាររួចឃាតករក៍ដើរមកបាញ់ស ម្លាប់ខ្លួនឯងតាមក្រោយក្បែរគ្នានោះដែរ។

រឿងដ៏គួរឲ្យរន្ធត់នេះត្រូវប្រភពមួយបញ្ជាក់ថា បុរសដែលបានយកកាំភ្លើងបាញ់សម្លាប់ស្ត្រីជាគូសង្សាររួចបាញ់សម្លាប់ខ្លួនឯងគឺឈ្មោះ ទូច វឌ្ឍនៈ ធ្វើជាមេធាវី និងខាងស្រីឈ្មោះ អ៊ឹម សូវីដេត៕