លោក នាង សំអូន មន្ត្រីគយចល័តតំបន់៣ ផ្លូវជាតិលេខ៤ស្រែអំបិលត្រូវតុលាការចេញដីកាឃុំខ្លួន

0
103

ដោយៈ អធិបតី
ភ្នំពេញៈ ជនបង្កសោកសង្រេងគ្រោះថ្នាក់ចរាចរដើម ឆ្នាំ២០២៤ បណ្ដាលឱ្យស្លាប់មនុស្សក្រោមស្ពានអាកាស ឫស្សីកែវ៤នាក់ របួស៤នាក់ និងខូចខាតម៉ូតូឡានជាច្រើនគ្រឿង គឺបុគ្គលឈ្មោះ នាង សំអូន ជាមន្ត្រីអនុប្រ ធានគយចល័តតំបន់៣ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឈរជើងនៅត្រង់ចំណុចផ្លូវជាតិលេខ៤ ថ្នល់ បំបែកស្រែអំបិល កោះកុង និងកំពង់សោម ត្រូវបាន តុលាការចោទប្រកាន់ជាផ្លូវការពីបទ បើកបរដោយធ្វេស ប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចបណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថា នភាពស្រវឹងដោយមានអត្រាជាតិអាល់កុល០.៥៤ក្រាម ព្រមទាំងរបួសស្លាប់មនុស្សច្រើននាក់។

តុលាការ បានចោទប្រកាន់រឿងនេះ បន្ទាប់ពីឈ្មោះ នាង សំអូន បង្កគ្រោះថ្នាក់ចរាចរនៅចំណុចស្ពានឫស្សីកែវ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាម មាត្រា៨៣ កថាខណ្ឌ២ ចំណុចខ,គ និងមាត្រា៨៥ កថាខណ្ឌ២ ចំណុចខ,គ នៃច្បាប់ស្តីពីចរាចរផ្លូវគោក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន នៃអ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជ ធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្ដុតាង ចៅ ក្រមស៊ើបសួរ នៃសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើជនត្រូវចោទឈ្មោះ នាង សំអូន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។

ប៉ូលិសការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញ បានបញ្ជូនខ្លួនលោក នាង សំអូន ទៅកាន់ អយ្យការអម សាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

លោក នាង សំអូន មានវ័យ៥៦ឆ្នាំ ជាមន្ត្រីគយចល័តតំបន់៣ បើករថយន្តម៉ាកហ្វតរ៉េងជ័រ (Ford Ranger) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ មានទីលំនៅ ផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំង ចម្រេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោក នាង សំអូន បើកបររថយន្តក្នុងស្ថានភាពស្រវឹងស្រា (ទឹកប្តូរ និស្ស័យ) គឺមានកម្រិតជាតិអាល់កុល០.៥៤ក្រាម។ បន្ទាប់បង្កគ្រោះថ្នាក់ចរាចរហើយលោក នាង សំអូន បាន ឈរឱបដៃបែបសម្ញែងចិញ្ចៀនពេជ្រដ៏ធំ។

ករណីគ្រោះថ្នាក់ចរាចរនេះគឺជា បណ្ដឹងរដ្ឋប្បវេណី សំខាន់ជនបង្កត្រូវដោះស្រាយសំណងជនរងគ្រោះ និង សងថ្លៃការខូចខាតទ្រព្យសម្បត្តិផ្សេងៗ ក៍ប៉ុន្តែជនបង្កនៅតែ «ជាប់បណ្ដឹងអាជ្ញា» តុលាការដដែល។ ទោះ យ៉ាងណាលោក នាង សំអូន តុលាការ បានចេញដីកាឃុំខ្លួនរួចហើយ។ ក្នុងរឿងនេះបើសិនតុលារការរក ឃើញថា «ជាប់ពិរុទ្ធ» បើយោងតាមច្បាប់ចរាចរផ្លូវគោកគឺ «ជនណាបើកបរស្ថិតក្នុងស្ថានភាពស្រវឹងហើយ បើកបរបណ្ដាលឱ្យអ្នកដទៃស្លាប់ជាច្រើននាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជា ប្រាក់ពី១០លានរៀល ទៅ២៥លានរៀល (ដោយមិនទាន់គិតអំពីសំណង)»។

តាមប្រភពពីអ្នកច្បាប់ម្នាក់បានបញ្ជាក់ថា លោក នាង សំអូន ជាមន្ត្រីគយអីចឹង គឺងាយរួចខ្លួនឬអាចនៅក្រៅ ឃុំ។ ពីព្រោះគេអាចទុករឿងនេះឱ្យស្ងាប់ស្ងាត់មួយរយៈពេលសិន (មហាជនភ្លេច) ទើបគេលើកយកមកចាត់ ការដោយអនុវត្តទោះ ឬដាក់ទោសទណ្ឌទៅលើជនបង្កជាក់ស្ដែង ហើយទោសដែលនៅសល់កាត់តម្រឹមហើយ ព្យួរទោសតែម្ដង ក៍ប៉ុន្តែគាត់ស្ថិតនៅក្រោមការតាមដានរបស់ តុលាការដដែល…។

បជ្ឈដ្ឋានពលរដ្ឋដែលកំពុងតែចាប់អារម្មណ៍រឿងនេះទទឹងរង់ចាំមើលថា តើតុលាការ អាចដាក់ទោសទណ្ឌជន បង្កហេតុ នាង សំអូន បន្ត្រីគយចល័តតំបន់៣ នេះរយៈពេលប៉ុន្មានឆ្នាំ ? ហើយ អគ្គនាយកដ្ឋានគយ និងរដ្ឋា ករកម្ពុជា របស់លោក គុណ ញឹម ហ៊ានបណ្ដេញជននេះចេញពី ក្របខណ្ឌមន្ត្រីរាជការ ដែរឬទេ ?

មន្ត្រីគយម្នាក់សុំមិនបញ្ចេញឈ្មោះបានលើកឡើងថា លោក នាង សំអូន ទើបមកកាន់តំណែងជា អនុប្រធាន គយចល័តតំបន់៣ នៅផ្លូវជាតិលេខ៤ស្រែអំបិល (ថ្នល់បំបែក) បានប្រហែល១ឆ្នាំ។ គាត់ជាប់ហើយមិនងាយ ដោះទេ…គឺត្រូវសងសំណងជនរងគ្រោះច្រើនណាស់…។

គួរបញ្ជាក់ថា ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦,៤០នាទីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុច ស្ពានអាកាសឫស្សីកែវ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ។ លោក នាង សំអូន បើកបររថយន្ដ ហ្វតរ៉េងជ័រ (Ford Ranger) ពណ៌សពាក់ស្លាកលេខភ្នំពេញ ២AZ-៥៨៥៤ ចុះពីស្ពានឫស្សីកែវក្នុងទិសដៅពី​ កើតមកលិចមានល្បឿនលឿនបានបុករះក្បាលនាគពុះចែកទ្រូងស្ពាន ចំម៉ូតូ៤គ្រឿង និងរថយន្ដ២គ្រឿងប ណ្ដាលឲ្យខូចខាតយ៉ាងដំណំគាបជាប់ក្រោមរថយន្ដ និងរាយបំណែកពាសពេញផ្លូវ៕