ក្រុមមន្ត្រីប្រចាំការនៅស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨តែងតែគាបយកលុយពីអ្នករកស៊ីដោយគ្មានញញើតច្បាប់

0
146

ដោយៈ បាយ៉ង់
ភ្នំពេញៈ ក្រុមអ្នករកស៊ីដឹកទំនិញកសិផលបើករថយន្តឆ្លងកាត់ ផ្លូវជាតិលេខ៨ ត្រង់ចំណុច ភូមិ-ឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះថា ក្រុមមន្ត្រីប្រចាំការនៅ ស្ថានីយជញ្ជីងថ្លឹងរថយន្ត ត្រង់ចំណុចខាងលើតែងតែគាបយកលុយពីពួកគាត់ដោយគ្មានកោតញញើតច្បាប់ បើទោះបីជារថយន្តមិនលើសទម្ងន់ក៍ដោយគឺដឹងតែសុំលុយថ្លៃបាយទឹក។ ជួនកាលក៍មានរថយន្តខ្លះដឹកលើស ទម្ងន់បន្តិចបន្តួចដូច្នេះអ្នករកស៊ីដឹកជញ្ជូនតែងតែផ្តល់សេវាឲ្យមន្ត្រីដែលប្រចាំការនៅទីនោះដើម្បីជាថ្នូរការយោគយល់ គ្នាកុំឲ្យថ្ងៃក្រោយនៅពេលដឹកទំនិញលើសទម្ងន់ត្រូវមន្ត្រីថ្លឹងឡានគាបស៊ីឆៅៗ។

ប្រភពដដែលបានឲ្យដឹងទៀតថា ដោយសារតែមានការគប់គិតពីលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខែត្រព្រៃវែង ផងដែរទើបពួកមន្ត្រីប្រចាំការនៅ ស្ថានីយជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៨ តែងតែធ្វើសកម្មភាពល្មើសច្បាប់ជាច្រើនជាពិសេសគឺយកលុយពីរថយន្តដឹកទំនិញលើសទម្ងន់ និងមិនលើស
ទម្ងន់ដោយគ្មានការយោគយល់អ្វីឡើយ។

ក្រុមអ្នករកស៊ីបន្តថា ពួកឈ្មួញមួយចំនួនបានប្រើរថយន្តធុនធំ តទ្រុង ឬសណ្តោងកន្ទុយរ៉ឺម៉ កផ្ទុកលើសទម្ងន់ អាចបើកបរឆ្លងកាត់ ស្ថានីយថ្លឹងរថយន្ត ផ្លូវជាតិលេខ៨ បានយ៉ាងរលូនឲ្យតែម្ចាស់រថយន្តទាំងនោះបង់លុយ ឲ្យពួកគេដែលប្រចាំការនៅស្ថានីយខាងលើនោះ។

កំណាត់ផ្លូវជាតិលេខ៨ ត្រូវគេមើលឃើញថា បានរងនូវការខូចខាតដោយអន្លើ ពីព្រោះតែរថយន្តដឹកទំនិញលើ សទម្ងន់។ យ៉ាងណាក៍ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូន ខែត្រព្រៃវែង មិនដែលខ្វល់ចំពោះបញ្ហានេះ ទេ។ ការបណ្តែតបណ្តោយ និងភាពស្ងាត់ស្ងៀមរបស់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខែត្រព្រៃវែង
បាននាំឲ្យប្រជាពលរដ្ឋ ជាពិសេស ក្រុមអ្នករកស៊ីដឹកទំនិញមានការសង្ស័យថា ជាការគប់គិតគ្នារវាង មន្ត្រីប្រចាំ ការនៅស្ថានីយផ្លូវជាតិលេខ៨ ជាមួយ ប្រធានមន្ទីរសាធារណការ ខែត្រព្រៃវែង។ ដូច្នេះករណីខាងលើនេះ មាន តែលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ទេដែលអាចចាត់ការមន្ត្រីអង្គុយមើល ថ្ងៃថា តើមានរថយន្តដឹកទំនិញចូលបង់ប្រាក់ឲ្យមន្ត្រីនៅស្ថានីយថ្លឹងរថយន្តដែរឬទេ?

ជុំវិញករណីការចោទប្រកាន់ខាងលើ អង្គភាពយើងពុំអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំង ប្រធានជញ្ជីងថ្លឹងរថយន្តស្ថិតនៅ ផ្លូវជាតិលេខ៨ និង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខែត្រព្រៃវែង ផងដែរ៕

IMG_0094