លោកជំទាវ យូ ចន្ថា ស្នើសុំអាជ្ញាធរមូលដ្ឋាន និង តុលាការផ្ដល់ភាពយុត្តិធម៌

0
435

ដោយ បាយ៉ង់ថែមស៍

ខែត្រព្រះសីហនុ៖ លោកជំទាវ យូ ចន្ថា ស្នើសុំសម្ដេចនាយករដ្ឋមន្រ្តី និង អភិបាលខែត្រព្រះសីហនុ ជួយរកយុត្តិធម៌ ខណៈគេហដ្ឋានរបស់គាត់ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងខែត្រព្រះសីហនុ ដែលបានសាងសង់តាំងពីឆ្នាំ២០០៥ ប្រឈមនឹងការរុះរើ នៅថ្ងៃទី២២ សីហា ២០១៩ តាមអំណាចដីកាសម្រេចរក្សាការពារ របស់សាលាដំបូងខែត្រព្រះសីហនុ ។

លោកជំទាវ បានលើកឡើងដូច្នេះ នៅក្នុងសន្និសីទសារពត៌មានមួយ កាលពីថ្ងៃទី២០ សីហា ២០១៩ នឹងទីតាំងមានទំនាស់ក្នុងសង្កាត់លេខ៣ ក្រុងខែត្រព្រះសីហនុ ។

 

លោកជំទាវ លើកឡើងទៀតថា រូបគាត់ទទួលរងនូវភាពអយុត្តិធម៌ណាស់ ដោយផ្ទះកំសត់របស់គាត់តាំងពីឆ្នាំ២០០៥ តែឥឡូវបែរជាភាគីម្ខាងទៀតមកអះអាងថាគេមានប្លង់រឹង ហើយតុលាការទំនងជាតក់ក្រហល់ចុះអនុវត្តដីកាសម្រេចរក្សាការពារ ក្នុងគ្រាដែលអង្គសេចក្ដីមិនទាន់ចប់នៅឡើយ ។

លោកជំទាវ ក៏បានអំពាវនាវដោយទទួច ស្នើសុំតុលាការពន្យារពេលអនុវត្តដីកាសម្រេចរក្សាការពារ រហូតដល់អង្គសេចក្ដី ចប់សិន ៕