រដ្ឋមន្ត្រីធនធានទឹកចាត់ទុកក្រុមមន្ត្រីពុករលួយលួចលក់«អាងទឹកដងទង់»ខែត្រកំពតថា«សុទ្ធតែពួកបំផ្លាញជាតិ!»

0
558

ដោយៈ បាយ៉ង់ថាមស៍
ខែត្រកំពតៈ មន្ត្រីពាក់ព័ន្ធពុករលួយចាប់តាំងពី ថ្នាក់ភូមិឃុំថ្នាក់ស្រុក ថ្នាក់មន្ត្រីជំនាញ រហូតដល់ថ្នាក់ខែត្របាន គប់គិតរួមគំនិតគ្នាក្បត់ជាតិលួចលក់ទ្រព្យសម្បត្តិរដ្ឋ «អាងទឹកដងទង់»ជាកន្លែងស្តុកទឹកស្រោចស្របស្រែប្រាំង កសិកម្ម និងសម្រាប់ពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ដែលមានផ្ទៃដីទំហំជាង១២ហិកតាទៅឱ្យក្រុមហ៊ុន សេង
សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារដើម្បីសាងសង់ផ្ទះល្វែងលក់នោះត្រូវលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ចាត់ទុកក្រុមមន្ត្រីគ្រាប់ល្ពៅស្ងោរទាំងនោះថា សុទ្ធតែពួកបំផ្លាញជាតិ។ អាងទឹក ដែលមានតម្លៃដ៏ថ្លៃក្នុងមួយម៉ែត្រដើរជាង៥០០០ដុល្លារនោះស្ថិតនៅ ភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខែត្រកំពត។

«អាងទឹកដងទង់» ដែលជាសម្បត្តិរដ្ឋមានតម្លៃរាប់លានដុល្លារត្រូវក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីលុបកាលពី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅបានជាស្ថាពរដោយបើកលក់គម្រោងខ្យល់ បុរីដងទងធម្មជាតិដោយគ្មាន ច្បាប់អនុញ្ញាត។ ក្រុមហ៊ុននេះមានទីតាំងនៅ ភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខែត្រកំពង់ស្ពឺ។ ក្រុម ហ៊ុន សេង សម្បត្តិ បានលួចធ្វើប្លង់កម្មសិទ្ធិស្ងាត់ៗគ្របលើដីអាស្រ័យផលពលរដ្ឋចំនួន២៩គ្រួសារដោយក្នុង នោះមាន១៩គ្រួសារយល់ព្រមលក់ឱ្យឈ្មួញកណ្តាល ណែម សារឿន តែមិនទាន់ទទួលបានលុយគ្រប់ចំនួន ទេ។ ប៉ុន្តែករណីនេះបែរជាធ្លាយមានលិខិតរបស់លោក តិល រិន មេភូមិសុភី តំណាងប្រជាពលរដ្ឋ៣០គ្រួសារ
លក់ដីផ្តាច់ឱ្យលោកស្រី សុខ ហ្គិច លោកស្រី ចាន់ ស្រីឡែន និងលោក សេង សម្បត្តិ ទៅវិញ ? តើដី១កន្លែង អាចលក់បាន៤ដងមែនទេ ? ហើយការលក់ដីនោះស្របតាមច្បាប់រដ្ឋដែរឬទេ ? មូលហេតុអ្វីខ្លះនិងឯកសារ អ្វីខ្លះទើបមេឃុំ កែវ គឹម ហ៊ានបោះត្រាទទួលស្គាល់ការលក់ដូរដីកំពុងតែមានរឿងទំនាស់ ?

លើសពីនេះពលរដ្ឋនៅ ស្រុកដងទង់ និងមហាជនទូទាំងប្រទេសដែលតាមដានរឿងនេះមានចម្ងល់ថា ឈ្មួញ ទិញដីតែ១៩គ្រួសារមានផ្ទៃដីសរុបប្រហែល៩ហិកតាសោះហេតុអ្វីក្រុមហ៊ុនទៅចាក់ដីលុបផ្ទៃអាងទឹកទាំងមូល រហូតដល់ជាង១២ហិកតាទៅវិញ ? តើ អាងទឹកដងទង់ នរណាខ្លះជាអ្នកលួចលក់ឱ្យឈ្មួញ សេង សម្បត្តិ ? តើនរណាចេញច្បាប់ឱ្យចាក់ដីសាងសង់លក់បុរីខ្យល់ ? ហេតុអ្វីឈ្មួញដឹកដីចាក់លុបអាងទឹកកក្រើក ស្រុកដង ទង់ អាជ្ញាធរមិនមានវិធានការ ? នេះជាសំណួរគ្មានចម្លើយ។

ប្រភពមិនទាន់ចេញមុខជាសារធារណៈ តែហ៊ានបង្ហាញមុខធ្វើជាសាក្សី និងមានឯកសារផ្តល់ឱ្យស្ថាប័នឯករាជ្យ បានអះអាងនៅព្រឹកថ្ងៃទី២២ ខែកញ្ញា នេះថា មេចំណែកធំបែងចែកលុយពុករលួយពីការលក់ «អាងទឹកដង ទង់» ដីរបស់រដ្ឋគឺលោក វ៉ិត វឌ្ឍនា ជានាយករដ្ឋបាល ខែត្រកំពត បានទទួលលុយសុទ្ធៗពីលោក សេង សម្បត្តិ ម្ចាស់ក្រុមហ៊ុន សេង សម្បត្តិ ទើបបង្កើតថ្មីដែលជាខែលបាំងមុខរាប់ម៉ឺនដុល្លារដើម្បីយកទៅចែកគ្នា។ ក្រុមលោក វ៉ិត វឌ្ឍនា បានធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំជាពិសេសគឺ ក្រសួងមហាផ្ទៃ ថាទីនោះគ្មាន អាងទឹកនោះមានដូចជាលោក ប៉ិល កុសល អភិបាលរង ខែត្រកំពត និងជាប្រធានគណៈកម្មការទទួលបន្ទុក ដីធ្លី។ លោក ដាញ់ សារី ប្រធានមន្ទីរសុរិយោដីខែត្រ។ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិ យមខែត្រ។ លោក ស៊ីវ ផេង អភិបាល ស្រុកដងទង់។ លោក កែវ គឹម មេឃុំស្រែជាខាងជើង និងលោក តិល រិន មេភូមិសុភី។ ពួកគាត់ទាំងនោះសុទ្ធតែបានទទួលកញ្ចប់លុយពីលោក សេង សម្បត្តិ យ៉ាងច្រើនសន្ធឹកស ន្ធាប់រៀងៗខ្លួន។

រឿងមន្ត្រីពាក់ព័ន្ធលួចលក់ អាងទឹកដងទង់ នេះធ្វើឱ្យប៉ះពាល់ដីអាស្រ័យផលរបស់ពលរដ្ឋយ៉ាងតិច២៩គ្រួសារ នេះមិនទាន់រាប់បញ្ចូលប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបារម្ភពីទឹកជំនន់លិចភូមិដោយគ្មានកន្លែងដោះទឹកនោះ។ ក្រុមមន្ត្រីទាំងនោះបាននាំគ្នានិយាយបិទបាំងការពិត និងធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំខែត្រ និងក្រសួង ថា កន្លែង អាងទឹកដងទង់ ជាដីស្រែគឺដើម្បីតែផលប្រយោជន៍បក្ខពួកពុករលួយ។ វាមិនខុសពីអ្វីដែលគេនិយា យលេងថា «បើចង់ស៊ីសាច់ឆ្កែដល់តែចោទថា ឆ្កែឆ្កួត»។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានហៅក្រុមមន្ត្រីគ្រាប់ល្ពៅស្ងោរទាំងនោះតាម បណ្ដាញសង្គមតេឡេក្រាមថា សុទ្ធតែពួកបំផ្លាញជាតិ! លោករដ្ឋមន្ត្រីក៍បានជំរុញឱ្យ សមត្ថកិច្ចបន្តស្រាវជ្រាវ ចុះ…។ ទោះជាយ៉ាងលោករដ្ឋមន្ត្រីមិនបានដឹងពីការលួចលក់ អាងទឹកដងទង់ នោះទេ។

ជាមួយគ្នានោះដែរមានមន្ត្រីជាន់ខ្ពស់ម្នាក់ធ្វើការនៅ ក្រសួងធនធានទឹក សុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ ថា រឿងលួចលក់ដីអាងទឹកដងទង់ ខែត្រកំពត គឺមានមន្ត្រីជាប់ពាក់ព័ន្ធចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ ខែត្រដូចសម្លកំពឹសអីចឹង…ហើយនេះជាការភ្លាត់ស្នៀតមួយ…។

សាក្សីរស់ម្នាក់សុំមិនបញ្ចេញឈ្មោះជាអតីតមន្ត្រីបម្រើការងារជាមួយលោក ហៃ សូន អតីតអភិបាល ស្រុកដង ទង់ លើកឡើងថា កាលពីអំឡុង ឆ្នាំ១៩៨៦ កើតស្រុកដងទង់ ថ្មីលោក ហៃ សូន បានបញ្ជាឱ្យមេឃុំកែនប្រ មូលប្រជាជនមកជីកទំនប់ដើម្បីទប់ទឹកសម្រាប់អ្នកស្រុកប្រើប្រាស់។ ពីព្រោះតំបន់នោះជាកន្លែងខ្សត់ទឹកប្រើ ប្រាស់ គ្មានប្រភពទឹកហូរឆ្លងកាត់ ហើយក៍ជាកន្លែងលេនដ្ឋាននៃភូមិសាស្ត្រការពារស្រុកផងដែរ។

ការខិតខំបកស្រាយបង្វែងដានយកត្រូវពីសំណាក់លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខែត្រ បានលើកឡើងនៅរសៀលថ្ងៃទី២២ ខែកញ្ញា នេះថា អាងទឹកដងទង់ ពុំមានសំណង់ដោះទឹកទេដំបូង ឡើយ។ នៅកន្លែងផ្ទៃអាងដែលមានទឹកដក់ជ្រៅនោះបើតាមលោកធ្លាប់វាស់វែងកន្លងមកតាមប្រព័ន្ធហ្គូហ្គល មានទំហំប្រហែលជាង២ហិកតាតែប៉ុណ្ណោះ។ អាងទឹកនេះពុំមានចារឹកលក្ខណៈជាប្រព័ន្ធធារាសាស្ត្រទេព្រោះ វាមានទំហំតូច។

លោកប្រធានមន្ទីរក៍មិនបានជូនដំណឹងទៅ ក្រសួងធនធានទឹក អំពីការចុះបញ្ជីដីអាងទឹកជាសម្បត្តិរដ្ឋនោះដែរ កន្លងមក។ ប៉ុន្តែកាល មន្ទីរសុរិយោដី ខែត្រកំពត បានចុះវាស់វែងដីធ្លីឱ្យពលរដ្ឋនៅម្ដុំនោះក៍ចង់ ចុះបញ្ជីដី អាងទឹកដងទង់ ជាសម្បត្តិរដ្ឋ។ ប៉ុន្តែមានប្រជាជនមិនព្រមហើយខាងអាជ្ញាធរក៍បានចុះបញ្ជីដីនេះថា «ដី
គ្មានទិន្នន័យ» នោះទៅ…។

ត្រង់ចំណុចដែលគេថា «ដីគ្មានទិន្នន័យ» នេះហើយទើបធ្វើឱ្យពួកមន្ត្រីខិលខូចទាំងនោះលួចលក់ដីរដ្ឋ «អាង ទឹកដងទង់» បានដោយជោគជ័យ។ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក វ៉ិត វឌ្ឍនា នាយករដ្ឋ បាល ខែត្រកំពត គ្រាន់លើកទូរស័ព្ទអ្នកសារព័ត៌មានដោយបញ្ជាក់ខ្លីថា លោកមិនបានដឹងរឿងដោះស្រាយ
ជូនពលរដ្ឋនៅសេសសល់ប៉ុន្មានគ្រួសារនោះទេ ព្រោះកំពុងជាប់រវល់ប្រជុំរួចក៍បិទទូរស័ព្ទ។

យោងតាមប្រភពពីបុរសម្នាក់រស់នៅ ខែត្រកំពង់ស្ពឺ ដែលបានស្គាល់លោក សេង សម្បត្តិ ច្បាស់ថា គាត់ចូល ចិត្តធ្វើនំអត់ម្សៅតែអីចឹង ហើយតែងតែដើរធ្វើស៊ីដីរបស់ប្រជាពលរដ្ឋរបៀបខាងលើហ្នឹង៕

ប្រពន្ធលោក វ៉ិត វឌ្ឍនា កំពុងតែរាប់លុយទាំងទឹកមុខញញឹមបិទមាត់មិនចង់ជិត

លោក សេង សម្បត្តិ ពាក់អាវខ្មៅបានប្រគល់លុយសុទ្ធឱ្យលោក វ៉ិត វឌ្ឍនា នៅផ្ទះរបស់គាត់ផ្ទាល់

អាងទឹកដងទង់ កាលមិនទាន់ចាក់ដីលុបស្ថិតនៅ ភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់

ក្រុមហ៊ុន សេង សម្បត្តិ បានចាក់ដីលុប អាងទឹកដងទង់

គណៈកម្មការចម្រុះដឹកនាំដោយលោក ប៉ិល កុសល អភិបាលរង ខែត្រកំពត

លោក សេង សម្បត្តិ បានយកលុយសុទ្ធទុកជូនបងប្អូនយើងខាងលើហ្នឹង !

លោកមេ ឃុំស្រែជាខាងជើង

លោក ប៉ិល កុសល អភិបាលរងខែត្រ

លោក តិល រិន មេភូមិសុភី បានទទួលសុទ្ធពីក្រុមការងារលោក សេង សម្បត្តិ

លោក ងន លាង ប្រធានភូមិបាល ស្រុកដងទង់

លោក ដាញ់ សារី ប្រធានមន្ទីរដែនដី ខែត្រកំពត

លោក តិល រិន មេភូមិសុភី

លោក ប៉ិល កុសល អភិបាលរង ខែត្រកំពត ដែលមានរឿងអាស្រូវច្រើនតាំងពីនៅជាអភិបាល ខណ្ឌសែនសុខ