បើ​ចង់​បំបាត់​ស្នាម​សង្វារ​សូម​អាន​អត្ថបទ​នេះ​

0
590

​ជាធម្មតា ស្នាម​សង្វារ ច្រើន​ជាប់ទាក់ទង​ជាមួយនឹង​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​វា​ក៏​អាច កើតឡើង​ដោយសារ​ស្ថានភាព​ផ្សេងទៀត​ដូចជា ការ​កើន ឬ​ស្រក​ទម្ងន់​ភ្លាមៗ​, បញ្ហា អតុល្យភាព​នៃ​អ័រម៉ូន និង​ជំងឺ​មួយចំនួន​ផងដែរ​។ បើទោះបីជា​ស្នាម​សង្វារ​អាច​បាត់ទៅ វិញ​ដោយ​ឯកឯង​ក៏ដោយ ក៏ប៉ុន្តែ​វា​ត្រូវការ​រយៈពេល​យូរ​។ ហើយ​ផលិតផល​បំបាត់ សង្វារ​ផ្សេងៗ​ក៏​មិន​ខ្វះ​ដែរ គ្រាន់តែ​ភាគច្រើន​មាន​ផ្ទុក​សារធាតុ​គីមី​ប៉ះពាល់​ដល់ សុខភាព​។ ដូច្នេះ​ថា​តើ​ធ្វើយ៉ាងណា​ទើប​អាច​បំបាត់​ស្នាម​សង្វារ​បាន​ឆាប់រហ័ស​, ចំណាយ​អស់​តិច ហើយ​មិន​ផ្ដល់​ឥទ្ធិពល​អវិជ្ជមាន​អ្វី​ដល់​ស្បែក​នោះ​? កុំ​បារម្ភ​! អត្ថបទ​ថ្ងៃនេះ​នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​គន្លឹះ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​បំបាត់ ស្នាម​សង្វារ​យ៉ាង​ឆាប់រហ័ស ៖

១-​ប្រេងដូង​ជាមួយ​ស្ករស និង​អំបិល​
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ប្រេងដូង​ចំនួន​កន្លះ​ពែង ។ កូរ​ឲ្យ​សព្វ​សឹម​លាប​ម៉ាស្សា ល្បាយ​លើ​ស្នាម សង្វារ​សម្រាប់​រយៈពេល​យ៉ាងហោចណាស់​ប្រាំ​នាទី ។ ហើយ​ទុក ចោល​សម្រាប់​រយៈពេល​១០​នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា ។ អនុវត្តន៍ ឲ្យ​បានជា​ប្រចាំ ។​

២-​ទឹកក្រូច​ឆ្មារ​ស្រស់​

​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​គ្រាន់តែ​ដុស​លាបទឹក​ក្រូចឆ្មារ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផល ប៉ះពាល់ ដោយ​ស្នាម​សង្វារ ហើយ​ទុកចោល​សម្រាប់​រយៈពេល ១០ នាទី​សិន​សឹម លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។ អនុវត្ត​ជាប្រចាំ​រហូត​ទទួល បាន​លទ្ធផល​គាប់ចិត្ត​។​

៣-​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន​

​ទឹក​ជួយ​រក្សា​សំណើម​នៃ​ស្បែក​ខណៈដែល​ស្បែក​ស្ងួត​ងាយ​នឹង​លេចចេញ​នូវ​ស្នាម សង្វារ​, ស្នាម​សម្លាក និង​ស្នាម​ជ្រីវជ្រួញ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​ទឹក ឲ្យ​បាន​ពី​ប្រាំបី ទៅ​ប្រាំបួន​កែវ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។​

៤-​ប្រទាល​កន្ទុយក្រពើ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​ស្នាម​សង្វារ និង​ទុក ចោល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។ រូបមន្ត​នេះ​មិន​សាក​សម​សម្រាប់​អ្នក​ដែល​ប្រតិកម្ម​ជាមួយ ប្រទាល​កន្ទុយក្រពើ​ឡើយ​។​

៥-​ប្រេងដូង​លាយ​រមៀត​

អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ប្រេងដូង​ចំនួន​ពីរ​ស្លាបព្រា​បាយ​ជាមួយ​ប្រេង​រមៀត​មួយ​ស្លាប ព្រា​កាហ្វេ ចូលគ្នា​ឲ្យ​សព្វ ។ លាប​ល្បាយ​លើ​ស្នាម​សង្វារ​ទុកចោល​សម្រាប់​រយៈពេល ១៥​នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា ។ អនុវត្តន៍​ឲ្យ​បានជា​ប្រចាំ ។ អ្នក​ក៏​អាច​បន្ថែម​ទឹកក្រូច​ឆ្មារ​ស្រស់​ចំនួន​មួយ​ស្លាបព្រា​កាហ្វេ ដើម្បី​ទទួលបាន​អត្ថ ប្រយោជន៍​កាន់តែ​ប្រសើរ ។​

៦-ធ្វើលំហាត់ប្រាណទៀងទាត់

​វិធី​ដ៏​ប្រសើរ និង​ងាយ​បំផុត​មួយ​ដើម្បី​ទប់ស្កាត់​ស្នាម​សង្វារ ឬ​យ៉ាងហោចណាស់​កាត់ បន្ថយ​រូបរាង​នៃ​ស្នាម​សង្វារ គឺ​ការធ្វើ​លំ​ហាត់ប្រាណ ។ នោះ​ក៏​ព្រោះតែ​ការធ្វើ​លំ​ហាត់ ប្រាណ​ជួយ​រក្សា​ពណ៌​ស្បែក​នៃ​រាងកាយ និង​បង្កើន​ភាពបត់បែន​រប​ស់​ស្បែក ៕