បញ្ជូនទៅ​ឃុំ​និង​ទៅ​មណ្ឌល​អប់រំ​បន្សាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​

0
103

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បញ្ជូនទៅ​ឃុំ​និង​ទៅ​មណ្ឌល​អប់រំ​បន្សាប​ប្រើប្រាស់​គ្រឿងញៀន​ដែល​អាវុធហត្ថ​បង្ក្រាប​កាលពីពេល​កន្លេង​មក​។​ជនសង្ស័យ​ចំនួន​៣​នាក់​មាន ១​ឈ្មោះ ផាន សុ​ភ័​ក្រ ភេទ ប្រុស អាយុ ១៧​ឆ្នាំ​។​

២​ឈ្មោះ ព្រឿង ប៊ុន​ឡេង ភេទ ប្រុស អាយុ ១៨​ឆ្នាំ និង​៣​ឈ្មោះ​សុខា​រក្សា​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​។​សមត្ថកិច្ច​ដកហូត​វត្ថុតាង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន​-​ទូរស័ព្ទដៃ ចំនួន​៣​គ្រឿង​។​

​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធ​ក្រុង​សិរីសោភ័ណ​បានឱ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៩​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​ចុះ​ល្បាត​ការពារ​សន្តិសុខ​រក្សា​សុវត្ថិភាព​ក្នុង​ក្រុង​សិរីសោភ័ណ​។​

លុះ​ក្បួន​ល្បាត​ទៅដល់​ចំណុច​ស្ពាន​ទី​៣​លើផ្លូវ​ជាតិ​លេខ​៦​ស្រាប់តែ​ប្រទះឃើញ​ក្មេងស្ទាវ​១​ក្រុម កំពុងតែ​ផ្តុំគ្នា​ប្រើប្រាស់​គ្រឿងញៀន ។ ក្នុងនោះ​កម្លាំង ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ៕