គយ​អាល្លឺម៉ង់​ចាប់​បាន​គ្រឿងញៀន​កូកាអ៊ីន​ជាង​៤​តោន​តម្លៃ​ជាង​១​ពាន់​លាន​ដុល្លារ​

0
193

ក្រុម​អាជ្ញាធរ​គយ​អាល្លឺម៉ង់​បាន​និយាយថា ​ពួកគេ​បាន​ចាប់​រឹបអូស​យក​គ្រឿងញៀន​កូកាអ៊ីន​ចំនួន​៤,៥ តោន​នៅក្នុង​កុងតឺន័រ​មួយ​ដែល​ដឹកចេញ​ពី​ប្រ​ទេ​សអ៊ុយ​រុយ​ហ្គាយ ​​ដោយ​មាន​តម្លៃ​១,១ ពាន់​លាន​ដុល្លារ​។​

​មន្ត្រី​គយ​នៅ​ទីក្រុង​ហាំ​ប៊ឺក​(Hamburg) បាន​និយាយ​លពី​ថ្ងៃ​សុក្រ​ទី​២​សីហា​ថា គ្រឿងញៀន​ទាំងនេះ​ត្រូវបាន​ចាប់​បាន​កាលពី​២​សប្តាហ៍​កន្លងទៅ​នៅ​ពេល​មន្ត្រី​គយ​បាន​​ត្រួតពិនិត្យ​មើល​កុងតឺន័រ​ដែល​ត្រូវបាន​ដឹកចេញ​ពី​ទីក្រុ​ង​ម៉ុង​តេ​វីដេអូ​(Montevideo) ប្រទេស​អ៊ុយ​រុយ​ហ្គាយ ទៅ​កាន់​ទីក្រុង​អង់​វើ​ប​(Antwerp)​ប្រទេស​បែលហ្ស៊ិក​។​ ឯកសារ​បញ្ជាក់​ថា​កុងតឺន័រ​នេះ​បាន​ផ្ទុក​សណ្តែកសៀង ប៉ុន្តែ​ក្រុម​មន្ត្រី​គយ​បាន​ឃើញ​តែ​កាបូប​កីឡា​ខ្មៅ​ជាច្រើននៅពេល​បើក​វា​។​

​ពួកគេ​បាន​រកឃើញ​កូកាអ៊ីន​ជាង​៤.២០០ កញ្ចប់​នៅក្នុង​កាបូប​ចំនួន​២១១​នោះ ។ វា​ជា​ការ​ចាប់បាន​កូកាអ៊ីន​ដ៏​ធំ​បំផុត​របស់​ប្រទេស​អាល្លឺម៉ង់​តាម​ដែល​ធ្លាប់​ចាប់បាន​ពី​មុន​មក​។​

​ការិយាល័យ​គយ​បាន​និយាយ​ថា​ គ្រឿងញៀន​ទាំងនេះ ត្រូវ​បាន​ដុត​បំផ្លាញចោល​រួចហើយ​៕